បញ្ចប់មុខតំណែងអភិបាលក្រុងកែប ដោយសារប្រើអំណាចខុសច្បាប់
ភ្នំពេញ៖ លោក ខេង យ័ន អភិបាលក្រុងកែប ខេត្តកែបត្រូវបានបញ្ចប់ មុខ តំណែងដោយសារប្រើប្រាស់អំណាចនៃតួនាទីប្រព្រឹត្តអំពើប៉ះពាល់ ដល់ប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ។នេះបើយោងតាមអនុក្រឹត្យដែល ចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ៕
សូមជូនខ្លឹមសារអនុក្រឹត្យ៖


ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។