ក្រសួងបរិស្ថានស្នើដល់អភិបាលរាជធានី ខេត្ត ជំរុញ ចាត់ វិធាន ការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់នារដូវប្រាំងនេះ
ភ្នំពេញ៖ក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែ មករា ឆ្នាំ ២០២៤ នេះបានស្នើដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ចូលរួមក្នុងការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយកា រ បំពុលខ្យល់សាធារណៈ។
យោងតាមលិខិតជម្រាបជូនអភិបាលរាជធានី ខេត្ត ក្រសួង បរិស្ថានបានបញ្ជាក់ថា រៀងរាល់ឆ្នាំនៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា គុណភាពខ្យល់នៅតាមបណ្តា រាជធានី ខេត្ត ទូទាំងប្រទេសមានការធ្លាក់ចុះ ។ជាពិសេសកំណើន កំហាប់ ភាគល្អិតនិចលអណ្តែតក្នុងខ្យល់ (PM10 និង PM2.5) អាចមានកម្រិតលើសស្តង់ដាកំណត់ ដែលជាហានិភ័យ បង្ក ការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។
ក្រសួងបរិស្ថានបញ្ជាក់បន្ថែមថា ប្រភពនិង សកម្មភាព សំខាន់ ៗ ដែលបង្កឱ្យមានកំណើនកំហាប់ភាគល្អិតនិចលនេះ រួមមាន ភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់ កសិកម្ម ការ ដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបញ្ចេញ ផ្សែងពីរោងចក្រ ឧស្សាហកម្ម យានយន្ត ព្រមទាំងការ ហុយធូលីពីការដ្ឋានសំណង់ជាដើម។
ក្រសួងបរិស្ថានបន្តថា ដើម្បីការពារ និងទប់ស្កាត់ បញ្ហា ការបំពុលខ្យល់នៅរាជធានី ខេត្ត ក្រសួងបរិស្ថាន ស្នើ ឯកឧត្តម លោកជំទាវអភិបាល ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ ជំរុញចាត់ វិធានការទប់ស្កាត់ និងកាត់ បន្ថយការបំពុលខ្យល់ ដូចខាងក្រោម៖ទី១ អប់រំ ណែនាំ ប្រជាពល រដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជាំង សំរាមសំណល់រឹង និងការដុតសំណល់ ផ្សេងៗ ទៀតនៅទីចំហ។ទី២ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹងនៅទីចំហ និងការឆេះទីលានចាក់សំរាម។ទី៣ ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹក ជញ្ជូន សម្ភារសំណង់។ទី៤ ធ្វើការសម្អាតធូលី និងធ្វើអនាម័យ នៅ តាមដងផ្លូវនិងទីសាធារណៈឱ្យបានជាប់ជាប្រចាំ៕ដោយ៖ម៉ាដេប៉ូ

