ឯកឧត្ដម វ៉ាត់ ចំរើន៖ កីឡាករ កីឡាការិនី ត្រូវគោរពគោលការណ៍ Fair Play លទ្ធផលចាញ់-ឈ្នះមិនមែនការបញ្ចប់នៃការហ្វឹកហាត់ទេ

(ភ្នំពេញ)៖ ការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានប្រកាសបើកនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) រយៈពេល៣ថ្ងៃ ពីថ្ងៃទី១២ដល់ទី១៤ ខែមករា ឆ្នាំ២០២៤ ដោយមាន២៥ក្លឹប និងកីឡាករ កីឡាការិនីចូលរួមសរុប ១៩២នាក់ ប្រកួតលើ៤៨ វិញ្ញាសា ។

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា ដើម្បីដំណើរការប្រកួតនេះឲ្យល្អ គោរពគោលការណ៍ Fair Play គោរពក្រមសីលធម៌ គោរពតាមច្បាប់បទបញ្ជានៃការប្រកួតមាំមួនសូមឲ្យអាជ្ញា កណ្តាល ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍តាមលក្ខន្តិកៈ និងបញ្ជាដែលមាន។

ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្នើឲ្យកីឡាករ កីឡាការិនី មានការអត់ធ្មត់ការឈ្នះ-ចាញ់ ជាលទ្ធផល នៃការហ្វឹកហាត់របស់ខ្លួនឯង។ ការឈ្នះ-ចាញ់មិនមែនជាការកំណត់នៃការបញ្ចប់ការហ្វឹកហាត់ការ៉ាតេនោះទេ។ សំខាន់បំផុតនោះ គឺការយកចិត្តទុកដាក់លើការហ្វឹកហាត់ការ៉ាតេ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងរួមចំណែកកសាងវិស័យកីឡាជាតិ ដើម្បីឆ្ពោះទៅរកអនាគតរុងរឿង ស្វែងរកជ័យលាភីលើឆាកអន្តរជាតិ។

សូមបញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ កីឡាការ៉ាតេ នេះប្រកួតចាប់ពីថ្ងៃទី១២ ដល់ ១៤ ខែមករា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៩២នាក់ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner