រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យើងត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង និងមានការរៀបចំផែនការឱ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីសម្រេចការងារបានជោគជ័យ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមប្រជុំពិនិត្យលើគម្រោងសំណើ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថាការផ្សព្វផ្សាយត្រូវមានភាពត្រឹមត្រូវ និងពិតប្រាកដទៅដល់សហគមន៏កសិកម្ម និងកសិករ ដោយមិនផ្សព្វផ្សាយបច្ចេកទេសដែលខុសនោះទេ។ លើសពីនេះទៅទៀត ការផ្សព្វផ្សាយត្រូវប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈត្រឹមត្រូវ ព្រមទាំងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយ និងចំទិសដៅ ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា យើងត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង និងមានការរៀបចំផែនការអោយបានត្រឹមត្រូវច្បាស់លាស់ ដើម្បីសំរេចការងារបានជោគជ័យ។

សូមជម្រាបជូនថា គម្រោងសំណើខាងលើនេះ មានរយៈពេល ៥ឆ្នាំ ជាកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និង KOICA ដែលមានគោលបំណងកសាងទំនាក់ទំនងរវាងការស្រាវជ្រាវអប់រំ និងផ្សព្វផ្សាយកសិកម្ម តតាមរយៈអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner