Microsoft ផ្តួល Apple ឡើងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើពិភពលោក

ញូវយ៉ក៖ ក្រុមហ៊ុន Microsoft វ៉ាដាច់ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតរបស់ពិភពលោក ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានធ្លាក់ចុះ ដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាតម្រូវការ។

ភាគហ៊ុនក្រុមហ៊ុន Microsoft កើនឡើងខ្ពស់ជាង ០.៥ភាគរយ ដែលផ្តល់នូវតម្លៃទីផ្សារចំនួន ២.៨៥៩ទ្រីលានដុល្លារ កើនឡើង ២ភាគរយ ហើយឥឡូវនេះ តម្លៃក្រុមហ៊ុន Microsoft បានបន្តហក់ឡើងដល់ ២.៩០៣ទ្រីលានដុល្លារ។

រីឯភាគហ៊ុនក្រុមហ៊ុន Apple បានធ្លាក់ចុះ ០.៣ភាគរយ នាំឱ្យតម្លៃក្រុមហ៊ុនមានចំនួន ២.៨៨៦ទ្រីលានដុល្លារ ខណៈដែលទាំង Microsoft និង Apple បានឈរនៅលំដាប់កំពូលក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។ ចាប់តាំងពីការបើកដំណើរការក្រុមហ៊ុន ChatGPT ដែលជាអ្នកបង្កើត OpenAI ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ភាគហ៊ុនរបស់ Microsoft បានកើនឡើងជិត ៧៥ភាគរយ។

ក្នុងរយៈពេលដូចគ្នានេះ ភាគហ៊ុនរបស់ Apple បានកើនឡើងត្រឹម ៣៥ភាគរយប៉ុណ្ណោះ ដោយសារមានការព្រួយបារម្ភពីការធ្លាក់ចុះការលក់ទូរស័ព្ទ iPhone 15 ជាពិសេសនៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់សម្រាប់ Apple៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner