ប្រធានក្រុមការងារចុះមូលដ្ឋានរំលឹកដល់ក្រុមការងារត្រូវបន្តជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មាន ជ័យ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លង ទៅនេះឯក ឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានជំរុញដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះជួយមូលដ្ឋានក្រុង ប៉ោយប៉ែត ឱ្យបំពេញតួនាទី ភារកិច្ចរបស់ខ្លួនជាអ្នកសម្រប សម្រួលលើការងារដែលក្រុមការងារមូលដ្ឋានបានធ្វើ ដោយ ជួយផ្តល់ទាំងលទ្ធភាព និងកម្លាំងកាយចិត្ត ដល់មន្ត្រីមូលដ្ឋាន ដែល កំពុងបំពេញការងារជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

ឯកឧត្តមបន្តថា ម៉្យាងវិញទៀតការចុះពង្រឹងមូលដ្ឋាន នេះដែរ ទាំងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងប៉ោយប៉ែត និង អាជ្ញាធ រឬក្រុមការងារ ខេត្ត សង្កាត់ ក្រុង ភូមិ ដែលជាក្រុម ការងា រមូលដ្ឋានចុះជួយផ្ទាល់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងទិសដៅរួមគ្នាកសាងមូលដ្ឋានប្រជាពលរដ្ឋមានការរីកចម្រើនឡើង ។ក្រុមការងារមូលដ្ឋានក្រុងប៉ោយប៉ែតត្រូវខិតខំឱ្យ អស់សមត្ថភាពនិងលទ្ធភាពរបស់ខ្លួនលើការចុះជួយភូមិ សង្កាត់ ក្រុង ជាមុនសិន ។ ជាពិសេសរាល់បញ្ហាទុក្ខលំបាក និងសំណូមពរពីប្រជាពលរដ្ឋ ដាច់ខាតត្រូវរួមគ្នាដោះស្រាយ បានភ្លាមៗនៅមូលដ្ឋានផ្ទាល់ឱ្យបានទាន់ពេលវេលា ៕

អត្ថបទនិងរូបភាព៖  គៀន ច័ន្ទហ៊ីន
ads banner