សម្តេចធិបតីទទួលជួបក្រុមហ៊ុន VINCI Airports របស់បារាំង (Video Inside)
សម្តេចធិបតី បានទទួលជួបប្រធានក្រុមហ៊ុនបារាំង VINCI Airports លោកនីកូឡាស់ ណូតឺ ប៊ែ័រ Nicolas Notebaert ដែលបានថ្លែងវាយតម្លៃខ្ពស់លើកត្តាសុខសន្តិភាព ក្នុងប្រទេសកម្ពុជា។ VINCI Airports គឺជាក្រុមហ៊ុនវិនិយោគផ្នែកការរកស៊ីហោះហើរក្នុងប្រទេសកម្ពុជា។
លោកនីកូឡាស់ ណូតឺ ប៊ែ័រ Nicolas Notebaert បានបញ្ជាក់ប្រាប់សម្តេចធិបតី ក្នុងឱកាសជួបសម្តែងក្តីគួរសមក្នុងក្រុងប៉ារីស នាថ្ងៃទី១៥មករាថា សុខសន្ដិភាព និងស្ថិរភាព នយោបាយនៅកម្ពុជា គឺជាលក្ខខណ្ឌអំណោយផលសំខាន់ណាស់ដល់ការធ្វើវិនិយោគ។ លោកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្មក្រុមហ៊ុនរបស់លោក ដែលមានភាពរលួននៅកម្ពុជា ដោយសារកត្តាសុខសន្តិភាពនេះ។
សម្តេចធិបតី ក្នុងប្រសាសន៍ឆ្លើយតប បានសម្ដែងក្ដីសោមនស្សរីករាយក្នុងជួបពិភាក្សានេះ។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះ VINCI Airports ដែលបានបណ្ដាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលប្រមាណជាង៣០ឆ្នាំកន្លងមកនេះ។
សម្ដេចធិបតី នៅបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀត នៅកម្ពុជា ដើម្បីជាការដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
នៅលើពិភពលោកនេះ, ក្រុមហ៊ុន VINCI Group មានបុគ្គលិកសរុប ២៧ម៉ឺន ២ពាន់នាក់ ជាមួយនឹងសាខាចំនួន ៧ពាន់ ២៦៧សាខា។ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុន VINCI Group មាន ៧៤សាខាក្នុងនោះនៅក្នុងប្រទេសកម្ពុជា មានចំនួន ១០សាខា។ VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាមេរិក៕