សម្តេចធិបតីទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យអគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី លោកស្រី ល្វីស មូស៊្ហីគីវ៉ាបូ (Louise MUSHIKIWABO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសស្នាក់នៅក្នុងប្រទេសបារាំងនាថ្ងៃទី១៥មករា។

អង្គការហ្វ្រង់កូហ្វូនី គឺជាអង្គការដែលមានបេសកកម្មជួយផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា, ជាអង្គការលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ជាអង្គការគាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សា និងស្រាវជ្រាវ និងជាអង្គការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និងសាមគ្គីភាព។

កម្ពុជា គឺជាប្រទេសមួយ នៃសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងកម្ពុជារំពឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក្នុងឆ្នាំ២០២៦ ដែលមានការគាំទ្រពីប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង។

អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី បច្ចុប្បន្នមានរដ្ឋជាសមាជិកចំនួន ៨៨ប្រទេស និងមានរដ្ឋាភិបាលជាសមាជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកសហការីចំនួន៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ចំនួន២៧។

ads banner