ស្នងការនគរបាលខេត្តកំពង់ស្ពឺណែនាំឱ្យអធិការ មេប៉ុស្តិ៍ គ្រប់ស្រុក-ក្រុង បង្រ្កាប លេងល្បែងស៊ីសងគ្រប់ប្រភេទ ពិសេស ល្បែងអេឡិច ត្រូនិក

កំពង់ស្ពឺ៖ស្នងការនគរបាលខេត្តកំពង់ស្ពឺឧត្តមសេនីយ៍ទោ សម សាមួន បានលើកឡើងថា បៀ អាប៉ោង ជល់មាន់ បើមាន លេង នៅក្នុង មូលដ្ឋានរបស់ខ្លួន មេភូមិ មេឃុំ មេប៉ុស្តិ៍ មិនបាច់ឆ្ងល់អីច្រើនទេ ត្រូវ ធ្វើការ បង្ក្រាបទៅមិនបាច់ពិបាកក្នុងការសុំគោលការណ៍ អីនោះទេ ។មួយទៀតត្រូវពិនិត្យរាល់ឯកសារពាក់ពន្ធ័របស់អ្នកបើកអាជីវកម្មល្បែងស៊ីសងអេឡិចត្រូនិក បើខុសពីច្បាប់អនុញ្ញាត ក៏មិនត្រូវលើកលែងដែរ។

ឧត្តមសេនីយ៍ទោ សម សាមួន បញ្ជាក់បែបនេះនៅក្នុងសន្និបាតបូក សរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺនាពេលកន្លងទៅ
ថ្មីៗនេះ។ ឯកឧត្តមស្នងការបានបន្តថា កន្លងទៅថ្នាក់អធិការ មេប៉ុស្តិ ស្រុក-ក្រុងផ្សេងៗ តែងយល់ថាល្បែងស៊ីសង អេឡិច ត្រូនិក (ឡូតូ) បានអនុញ្ញាតនិងមានច្បាប់ហើយមិនបាច់ទៅពិនិត្យឬបង្ក្រាបទេ ។តែមិនមែនអញ្ចឹងទេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង មហាផ្ទៃ បានអនុញ្ញាតនិងចេញច្បាប់ឱ្យហើយ ប៉ុន្តែត្រូវមើលឯកសារក្រសួង មហា ផ្ទៃមានមួយឃ្លាដែល ក្រសួងបាន កំណត់ ឱ្យ ម្ចាស់ អាជីវកម្ម ទាំងអស់ត្រូវតែទំនាក់ទំនងជាមួយអាជ្ញាធរខេត្តដើម្បីសុំទីតាំងក្នុងការបើកលេង និងនៅក្នុងច្បាប់អនុញ្ញាតរបស់ក្រសួង ហិរញ្ញវត្ថុ បាន កំណត់ឱ្យចេញប៉ុន្មានដងក្នុងមួយថ្ងៃ។

ឯកឧត្តមបន្ថែមថា ក្នុងច្បាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិន បានឱ្យចេញ៥-៦ដងក្នុងមួយថ្ងៃនោះទេ ។ក្រសួងបានកំណត់ រួចហើយដោយឱ្យចេញម្តងឬពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយប៉ុន្មាន លេខនិងប៉ុន្មានខ្ទង់់? ស្របទៅតាមច្បាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែបើចេញលើសពីនេះគឺខុសនិងច្បាប់ហើយ។ចំពោះ ថវិកាចំណេញដែលបានពីការចេញឡូតូម្តងឬពីរដងនេះ វានឹង រត់ចូល ដោយស្វ័យប្រវត្តិទៅក្នុងគណនេយ្យថវិកាជាតិនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺឯកឧត្តម សម សាមួន បានបញ្ជាក់ថា បច្ចុប្បន្ននេះឆ្នោតឡូតូដែលកំពុងបើកលេងនៅក្នុងមូលដ្ឋាន ស្រុក ក្រុង ក្នុងខេត្តគឺចេញ៥ទៅ៦ដងឬលើសពីនេះដែលជាហេតុមិនពិបាកក្នុងការពិចារណាក្នុងការបង្ក្រាបនោះទេ គឺខុសនឹងច្បាប់ ហើយ។ មួយវិញ ទៀតឆ្នោតវៀតណាមក៏បាននិងកំពុងជ្រកក្រោមស្លាបល្បែងស៊ីសងអេឡិចត្រូនិក(ឡូតូ)នេះដែរ ដែល កម្លាំងទាំង អស់នៅតាមស្រុក-ក្រុងចាំ បាច់ត្រូវតែពិនិត្យឱ្យបានម៉ឺងម៉ាត់និងបង្ក្រាបឱ្យខានតែបានចំពោះបទល្មើសនៃល្បែង ស៊ីសងគ្រប់ ប្រភេទ និងល្បែងឡូតូនេះ ប៉ុន្តែក្នុងករណី បង្ក្រាបក៏ត្រូវគិតពីសុវត្ថិភាពអ្នកលេងឬអ្នកដែលត្រូវបង្ក្រាបផងដែរ ចៀសវាងការទទួលរង គ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ថា អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង ក៏ធ្លាប់បាន លើកឡើងជុំវិញករណីនេះផងដែរ ដោយឯកឧត្តម បញ្ជាក់ ថា លោកមិន បានចុះហត្ថលេខាឬឯកភាពឱ្យល្បែងស៊ីសងណាមួយឱ្យបើកលេងនៅក្នុងខេត្តនោះទេ៕
ដោយ៖ម៉ុន សំអាត

ads banner