កិច្ចពិភាក្សាលើបញ្ហាប្រឈមនិងអនុសាសន៍ ជុំវិញដំណើរការបោះឆ្នោ តឆ្នាំ២០២៣

បន្ទាយមានជ័យ៖ កិច្ចពិភាក្សាលើបញ្ហាប្រឈមនិងអនុសាសន៍ជុំវិញ ដំណើរការបោះឆ្នោតឆ្នាំ២០២៣ រៀបចំដោយគណៈកម្មការ ខុមហ្វ្រែល នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ ដែលមានភ្នាក់ងារ សង្កេតការណ៍ បោះ ឆ្នោត មកពីគណបក្យនយោយចំនួនបួន គណបក្យក្នុងខេត្តចូលរួម។

ក្នុងឱកាសនេះលោក កន សាវង្ស អ្នកសម្របសម្រួល មកពី គណៈកម្មការខុមហ្វ្រែល បានឲ្យដឹងពីកិច្ចពិភាក្សានេះឆ្លុះបញ្ចាំង នូវបញ្ហាជារួមនិងការលើកយកអនុសាសន៍ដែលទាក់ទងដំណើការបោះឆ្នោតនាឆ្នាំ២០២៣ ដោយផ្ដោតសំខាន់លើផល ប្រយោជន៍ សង្គមជាតិ តែប៉ុណ្ណោះ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កិច្ចពិភាក្សានេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្វែងយល់ ពីគ្នាទៅវិញ ទៅ មក ប្រកបដោយភាពថ្លៃថ្នូរលើការពិភាក្សា និងការធ្វើបទបង្ហាញ ពីវាគ្មិនចែករំលែកបទពិសោធន៍រវាងគ្នាក្នុង ក្រុមពិភាក្សារបស់តំណាង គណបក្យនយោបាយនីមួយៗ ។ពោលគឺសំខាន់ការមកជួបជុំពិភាក្សាគ្នា ប្រកបដោយន័យស្ថាបនា ដែល យើងម្នាក់ៗ ប្រកាន់យកតែជំហរត្រឹម ត្រូវនិយម ។គិតផលប្រយោជន៍ជាតិជាធំ និងសុខសន្តិភាព ដ្បិត សន្តិភាព ដែលបានមកនេះ គឺដោយសារការបង្រួបបង្រួមជាតិនិង ក្រោមនយោបាយ ឈ្នះ ឈ្នះ ។យើងទទួលបានសិទ្ធិសេរីភាពគ្រប់ៗគ្នា ។ ប៉ុន្តែ ការប្រើប្រាស់ សិទ្ធិនេះឱ្យស្ថិតក្រោមច្បាប់ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner