គណបក្សធម្មាធិបតេយ្យ គាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ»

គណបក្សធម្មាធិបតេយ្យ មើលឃើញថា សេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវ និងគោរពតាមច្បាប់ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងស្របគ្នាទៅនឹងគោលនយោបាយរបស់គណបក្សធម្មាធិបតេយ្យ។ នេះបើយោងតាមញ្ញត្តិគាំទ្រ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

ជាមួយគ្នានេះ គណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់ តែមួយគត់របស់ប្រទេសចិនទាំងមូល។ គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់គឺជា កិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានាលើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។

គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ញាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិន។

គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៏ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
ដោយ៖ពលជ័យ

ads banner