គណបក្សមហាសាមគ្គីជាតិខ្មែរ គាំទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
គណបក្សមហាសាមគ្គីជាតិខ្មែរ ជាសម្ព័ន្ធភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ថា គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» ដូចនឹងគណបក្សប្រជាជនកម្ពុជា ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។
គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាន់គោលជំហរគោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។
គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជា តំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។
គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ញាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិន។
គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៏ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
