គណបក្សរស្មីខេមរា គាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

គណបក្សរស្មីខេមរា ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍បានរៀបរាប់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែតកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯក រាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តា ប្រទេសនានាលើសកលលោកដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

គណបក្សរស្មីខេមរា យល់ឃើញថា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវ និងសមស្របទៅតាមគោលនយោបាយរបស់គណបក្សសញ្ជាតិកម្ពុជាប្រកាន់យក៕

ads banner