គណបក្សខ្មែរសាធារណរដ្ឋ គាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

គណបក្សខ្មែរសាធារណរដ្ឋ ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍បានរៀបរាប់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។

គណបក្សខ្មែរសាធារណរដ្ឋ គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន គណបក្សខ្មែរ សាធារណរដ្ឋ ប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានាលើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយ ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

គណបក្សខ្មែរសាធារណរដ្ឋ យល់ឃើញថា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវ និងសមស្របទៅតាមគោលនយោបាយរបស់គណបក្សខ្មែរសាធារណរដ្ឋ បានប្រកាន់យកផងដែរ៕

ads banner