គណបក្សខ្មែរក្រោក ប្រកាសគាំទ្រសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា
អត្ថបទដោយ៖
ពលជ័យ
គណបក្សខ្មែរក្រោក ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រយល់ស្របទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលបានចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
ជាមួយគ្នានេះ គណបក្សខ្មែរក្រោក ក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។
គណបក្សខ្មែរក្រោក ចូលរួមគាំទ្រលើការគោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។
គណបក្សខ្មែរក្រោក ប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
