រាជរដ្ឋាភិបាលសម្រេចបង្កើត ” ក្រុងរុនតាឯកតេជោសែន” នៃខេត្តសៀមរាប
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន សម្រេច បង្កើត «ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប។នេះ បើយោង តាមអនុក្រឹត្យចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤និងបានផ្សព្វផ្សាយ នៅថ្ងៃ ទី១៦ ខែមករានេះ។
ក្រុងរុនតាឯកតេជោសែនមានពីរសង្កាត់គឺសង្កាត់រុនតាឯកនិងសង្កាត់បល្ល័ង្កនិងមានទីតាំងរដ្ឋបាលក្រុងស្ថិតនៅសង្កាត់រុនតាឯក ។ក្រុងថ្មីនេះកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រី និង ឃុំបល្ល័ង្កពីស្រុក ប្រាសាទបាគង ។
សូមជម្រាបថា រុនតាឯកពេលនេះកំពុងមានការអភិវឌ្ឍដោយរាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋដែលរស់មិនស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ ហើយត្រូវប្តូរទីលំនៅទៅរស់នៅដោយស្របច្បាប់នៅទីនោះ៕
សូមជូនអនុក្រឹត្យ៖








ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។