ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទៅចែកជូនគ្រួសារអតីតយុទ្ធជន នៅឃុំក្រយា
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមា គមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងអនុប្រធានសមាគមអតីត យុទ្ឋជន កម្ពុជា និង លោកជំទាវបណ្ឌិត ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ១២គ្រួសារ ដែលកំពុងរស់ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាក សួរសុខ ទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ,ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការ។
អំណោយដែលផ្តល់ជូនមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុង៕
ដោយ៖ប៊ុន រដ្ឋា