សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាមនេះបាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

និងជួយឱ្យដំណើរការប្រជាធិបតេយ្យសម្រេចបានជោគជ័យយ៉ាងធំធេង។

សម្ដេចតេជោ ហ៊ុន សែន៖ “ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា សម្តេចបានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨មក។ ជោគជ័យនៃនយោបាយឈ្នះឈ្នះបានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។

សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ១៩វិញ ហើយលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទិ្ធមនុស្ស និងនីតិរដ្ឋកាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ”។

#ams1minute

ads banner