ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មីដែលផ្សារភ្ជាប់ជាមួយនឹងភូមិចាស់

និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ដែលមានការគិតគូរអំពីសេដ្ឋកិច្ច ស្របតាមអ្វីដែលហៅថាបុរីជនបទ។

ដីឡូត៍ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនសម្បទានិកនាពេលនេះគឺជាទ្រព្យមួយដ៏មានតម្លៃ ដូច្នេះសូមធ្វើយ៉ាងណាកែច្នៃពង្រីកទ្រព្យនេះឱ្យកើនឡើងថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ២០០គ្រួសារ ក្នុងខេត្តស្វាយរៀង នាថ្ងៃទី ១៦ មករា ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានរួមសហការក្នុងការជំរុញឱ្យគម្រោងនេះទទួលបានជោគជ័យយ៉ាងពេញលេញ។

១៦ មករា ២០២៤

#ams1minute

ads banner