រដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តដល់យុវជនក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលអាចចងក្រងជាក្រុមរកស៊ីដោយខ្លួនឯង

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានលើកទឹកចិត្តដល់ យុវជន ប្រជាពលរដ្ឋ ដែលទទួលបាននូវការបណ្តុះបណ្តាល រៀនជាមួយគ្នា ចងក្រងជាក្រុម បើសិនជាក្រុមមានជំនាញល្អ ពូកែ អាចរកស៊ីខ្លួនឯងក៏បាន ជាពិសេសអ្នកដែលបានរៀនផ្នែកសេវាកម្ម មានផ្នែកដំណើរការភោជនីយដ្ឋាន ឬមួយដំណើរការហាងកាហ្វេ បើរៀនចប់មានគ្នា ៣ ទៅ ៤នាក់ គឺអាចបើកដំណើរការបាន។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការគិតគូររបស់ក្រសួង ទៅលើការស្វែងរកដើមទុន ដោយនិងធ្វើការជាមួយធនាគារដៃគូសហការ ក្នុងនោះមានធនាគារវីងជាដើម ដើម្បីអាចផ្តល់ជាកម្ចី មួយចំនួន សម្រាប់ឱ្យ បងប្អូន ក្មួយៗ ដែលចង់រកស៊ីដោយខ្លួន ឬរកស៊ី ជាក្រុម មានការប្រាក់ទាប អាចនៅក្រោម ១០ភាគរយ ដើម្បីធ្វើយ៉ាងណាយកដើមទុននេះទៅធ្វើជាមុខរបរ ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ១.៥ លាននាក់(១លាន៥សែននាក់) ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បន្តថា នៅក្នុងវគ្គនេះ បងប្អូនកូនក្មួយ មិនត្រឹមតែរៀនវគ្គបច្ចេកទេសនោះទេ គឺយើងក៏មានវគ្គសហគ្រិនភាពផងដែរ សម្រាប់ឱ្យយើងដឹងអំពីសញ្ញាណនៃការរកស៊ី អាចដឹងពីការគិតរបស់ថៅកែ អ្នកគ្រប់គ្រងយើង នៅពេលដែលយើងចូលធ្វើការ ក៏យើងយល់ពីអារម្មណ៍ថៅកែ និងដឹងអារម្មណ៍របស់អ្នកគ្រប់គ្រង ហើយបើសិនជាយើងក្លាយទៅជាថៅកែ ក៏យើងយល់ពីអារម្មណ៍របស់កម្មករនិយោជិកផងដែរ។

ឯកឧត្តម គូសបញ្ជាក់ថា ក្រសួងបានសហការជាមួយ អ្នកជំនាញផ្នែកសហគ្រិនភាព ដើម្បីផ្តល់ការបណ្តុះបណ្តាលនៅក្នុងវគ្គនេះផងដែរ ដែលសុទ្ធសឹងជាអ្នកជំនាញ ក្នុងការបណ្តុះបណ្តាល គ្រប់គ្រង ធនធានមនុស្ស ក៏ដូចជាលើកទឹកចិត្តនៅក្នុងការសិក្សា និងករស៊ីផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ដែរថា អ្វីជាអត្ថប្រយោជន៍ដែលបងប្អូនក្មួយៗទទួលបានតាមរយៈការបណ្តុះបណ្តាលនេះផងដែរ ក្រសួង និងប្រមូលព័ត៌មានដើម្បីដាក់ទៅឱ្យទីភ្នាក់ងារជាតិ និងទីភ្នាក់ងារជ្រើសរើសឯកជននានា ដែលត្រូវការពលកម្មមានជំនាញ អាចរើសចេញពីវគ្គបណ្តុះបណ្តាលនេះ អាចនឹងទៅបន្តធ្វើការងារនៅក្រៅប្រទេស ដែលកំពុងមានតម្រូវការពលកម្មជំនាញនេះផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner