អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេស ដើម្បីឱ្យកម្ពុជាក្លាយ ជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
ស្វីស៖ មន្រ្តីជាន់ខ្ពស់នៃអង្គការ OECDបានបញ្ជាក់អំពីក្នុងការពង្រឹង និង ពង្រីក នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសក្នុងការកសាងក្របខ័ណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូល ខ្ពស់ ក្នុងឆ្នាំ២០៥០ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍ សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD)ក្នុងឱកាសជួបសម្តែងការគួរសម និង ពិភាក្សា ការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ខណៈសម្តេចធិបតីអញ្ជើញ ចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

ឯកឧត្ដមអគ្គលេខាធិការអង្គការ OECD ក៏បានសម្តែងនូវការកោតសរសើ រ ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះការដាក់ចេញនូវ គោល នយោបាយ និងការកំណត់ទិសដៅនានាក្នុងវិស័យសេដ្ឋកិច្ច និង បរិស្ថាន ។ ឯកឧត្តមបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនលូតលាស់ និងឈានទៅសម្រេចបាននូវចក្ខុវិស័យ ។
តបទៅនឹងអ្វីដែលឯកឧត្តមអគ្គលេខាធិការបានលើកឡើង សម្តេចធិបតី បានបញ្ជាក់ជូនភ្ញៀវអំពីដំណើរការនៃការកសាង និងអភិវឌ្ឍរបស់ ប្រទេស កម្ពុជា ដោយឈានចេញពីប្រទេសក្រីក្រ មកជាប្រទេសមាន ចំណូល មធ្យមកម្រិតទាប ព្រមជាមួយនឹងចក្ខុវិស័យប្រែក្លាយទៅ ជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
សម្តេចធិបតី បានសម្តែងនូវការរីករាយក្នុងការបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការដែលមានស្រាប់ និងពង្រីកថ្មីបន្ថែមទៀត ព្រមជាមួយនឹង ការអរគុណចំពោះអង្គការ OECD ដែលបានជួយជ្រោមជ្រែងរាជ រដ្ឋា ភិបាលកម្ពុជា នៅក្នុងការពិនិត្យឡើងវិញអំពីគោលនយោបាយនានា រួមទាំងគោលនយោបាយពាណិជ្ជកម្ម និងគោលនយោបាយជាតិ គាំពារ សង្គម ជាដើម ។

គួរបញ្ជាក់ថា អង្គការ OECD ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេស សមាជិក ចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍន ភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ។ អង្គការនេះត្រូវបាន ទទួល ស្គាល់ ថា ជាអ្នកបោះពុម្ពផ្សាយ ដែលមានឥទ្ធិពលខ្ពស់ នៃទិន្នន័យសេដ្ឋកិច្ច ភាគច្រើន តាមរយៈការបោះពុម្ព ក៏ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ ថ្នាក់ របស់ប្រទេសជាសមាជិក ៕



ដោយ៖វណ្ណលុក