រដ្ឋបាលខេត្តរតនគិរីធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣
រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានប្រារព្ធសន្និបាតបូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២៣និងលើកទិសដៅឆ្នាំ២០២៤ រយៈពេល ពីរថ្ងៃ (១៧-១៨ ខែមករា)កាលព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នៅសាល ប្រជុំ សាលាខេត្តក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី និង មាន ចូលរួមពីអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គការដៃគូសង្គមស៊ីវិល។

មានប្រសាសន៍បើកសន្និបាតឯកឧត្តមអភិបាលខេត្ត បានថ្លែងកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងារអភិវឌ្ឍន៍ខេត្ត រហូតសម្រេចបានលទ្ធផល ជាច្រើន គួរជាទីមោទនៈ ។ការចូលរួមសហការនិងគាំទ្ររបស់ប្រជា ពលរដ្ឋ ជាមួយរដ្ឋបាលខេត្ត បានធ្វើខេត្តរតនគិរីមានការរីកចម្រើន ជា លំដាប់។

ឯកឧត្តមបានបន្តថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាព ជំនាញ ជុំវិញខេត្តក្នុងឆ្នាំ២០២៣កន្លងមកនេះបានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ទាំងរូបវន្តនិងអរូបវន្តជាច្រើនក្រោមគម្រោងរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងការគាំទ្រពីអង្គការដៃ គូ អភិវឌ្ឍន៍នានាក្នុងខេត្ត៕
ដោយ៖ គតិ យុត្ត


