គ្រួសារអតីតយុទ្ធជនប្រាំមួយគ្រួសារមានជីវភាពលំបាកនៅភូមិបល្ល័ង្កលិច បានទទួលអំណោយ
អត្ថបទដោយ៖
Apsara Net
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីត យុទ្ធជន កម្ពុជាគ្រួសារខេត្តកំពង់ធំបាននាំអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិតទៅចែកជូនគ្រួសារអតីតយុទ្ធជនប្រាំមួយគ្រួសារដែលមានជីវភាពលំបាកនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។
អំណោយដែលផ្តល់ជូនកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មានអង្ករ មីជាតិ ទឹកត្រីទឹក ស៊ីអ៊ីវនិងត្រីខកំប៉ុង ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាន នាំនូវការផ្ដាំ ផ្ញើ សាកសួរ សុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ បងប្អូនអតីតយុទ្ធជនជានិច្ចជាកាល៕
ដោយ៖ប៊ុន រដ្ឋា