ស្រូវប្រាំង របស់កសិករស្រុករលាប្អៀរ និងស្រុកបរិបូណ៌ កំពុងត្រូវបានសង្រ្គោះ
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងឯកជន លោក ជំទាវកែ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែមករា បានអញ្ជើញជួប សំណេះសំណាលជាមួយ ប្រជាពល រដ្ឋ ជាកសិករ និងពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកសង្រ្គោះ ស្រូវ ប្រាំងរបស់កសិករនៅ ឃុំគោក បន្ទាយ ស្រុករលាប្អៀរ។
បន្ទាប់ពីជួបសំណេះសំណាលនិងពិនិត្យសកម្មភាពអន្តរាគមន៍បូនៅភូមិគោកបន្ទាយរួចហើយ ប្រតិភូបានបន្តទៅជួបជាមួយប្រជាកសិករនិងពិនិត្យស្ថានភាពស្រូវប្រាំង នៅស្រុកបរិបូណ៌។នៅទីនោះក៏មានសកម្មភាពបញ្ជូនគ្រឿងចក្រស្តារប្រឡាយនិងដាក់ម៉ាស៊ីនបូមទឹកដើម្បីជួយសង្គ្រោះផងដែរ។
នៅក្នុងឱកាសជួបសំណេះសំណាលប្រជាពលរដ្ឋដែលជួបខ្វះទឹកស្រោចស្រពស្រូវប្រាំងទាំងពីរទីតាំងខាងលើឯកឧត្តមបានមានប្រសាសន៍ថា ដោយកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងក៏ដូចជា អាជ្ញាធរខេត្តបានព្យាយាមដោះស្រាយដាក់គ្រឿងចក្របូមទឹកជួយសង្គ្រោះស្រូវរបស់បងប្អូន ដោយមិនទុកឱ្យ ស្រូវរបស់បងប្អូន ក្រៀមស្វិត ដោយគ្មានការជួយសង្គ្រោះនោះឡើយ៕
ដោយ៖សុខ គឹមសៀន




