សម្តេចធិបតី និងរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលជប៉ុន ពិភាក្សា គ្នាលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល

ស្វីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម គូណូ តារ៉ូ(Kono Taro) រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃ ប្រទេស ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ លើការ បន្ត កិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ក្នុងឱកាស អញ្ជើញចូល រួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ក្នុងកិច្ចសន្ទនាកាលពីថ្ងៃទី១៧ ខែមករា សម្ដេចធិបតីបាន បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ឡើងដល់កម្រិត «ភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុត ក្នុង ប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

សម្ដេចបានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល តែងតែជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណាក់កាលស្វែង រក សន្ដិភាព រហូតដល់កម្ពុជាមានការអភិវឌ្ឍនរីកចម្រើនលើ គ្រប់ វិស័យដូចសព្វថ្ងៃ។

សម្ដេចធិបតី ក៏បានរំឭកពីដំណើរទស្សនកិច្ចរបស់សម្ដេច កាល ពីខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកិច្ច ប្រជុំ កំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលក្នុង ដំណើរទស្សនកិច្ចនោះ កម្ពុជា-ជប៉ុនបានចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការចំនួន៧ ដែលក្នុងនោះ មានឯកសារ មួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ អាទិភាព លើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏ សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេច បានចក្ខុវិស័យ នៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេស ចំណូល ខ្ពស់នៅឆ្នាំ២០៥០។

ចំណែកឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលជប៉ុន បាន ជម្រាបសម្ដេចធិបតីដោយវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យឌីជីថល ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងៗទៀត។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងយុគសម័យឌីជីថល ទិន្នន័យពិត ជាមានសារៈសំខាន់ ហើយ រដ្ឋាភិបាលជប៉ុនបានរៀបចំ គំនិត ផ្ដួចផ្ដើមស្ដីពីទិន្នន័យអង្គការOECD ដែលគ្របដណ្ដប់លើ វិស័យ ជាច្រើន និងអាចប្រើប្រាស់សម្រាប់ការរៀបចំកសាង និងអភិវឌ្ឍ គោលនយោបាយប្រកបដោយប្រសិទ្ធភាព និង ដើម្បីជំរុញ និង លើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។

សម្ដេចធិបតីបានឯកភាព ចំពោះការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្ត្រីអំពីសារៈសំខាន់នៃទិន្នន័យឌីជីថលសម្រាប់ការកសាងក្របខ័ណ្ឌគោលនយោបាយ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ ទុកទិន្នន័យនេះជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យ ដែលជួយឱ្យ ធ្វើការសម្រេច បានត្រឹមត្រូវ។
សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីការវិវត្ត នៃបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា ដែលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបាននិង កំពុងដាក់ឱ្យប្រើប្រាស់តាមរយៈប្រព័ន្ធទូទាត់អនឡាញ ឆ្លងដែន ដើម្បីសម្រួលដល់វិនិយោគិន ពាណិជ្ជករ និងប្រតិបត្តិការអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner