សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីបារាំង រំពឹងថាទំនាក់ទំនងកម្ពុជា-បារាំង កាន់តែល្អប្រសើរក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី 💐🇰🇭🇫🇷

ប្រធានាធិបតីបារាំង Emmanuel Macron បានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ច របស់ សម្តេចធិបតី និងថ្លែងកោតសរសើរកម្ពុជា ចំពោះការបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដែលជាវិភាគទានធំមួយ នៅ អាស៊ី ក៏ដូចជាជំហររបស់កម្ពុជា ប្រឆាំងនឹងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ បារាំងជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេច នៅក្នុងទ្វីប អឺរ៉ុប ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី ដែលនេះក៏បានបង្ហាញឱ្យឃើញពីភាពស៊ីជម្រៅនៃចំណងមិត្តភាពរវាងកម្ពុជា-បារាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលថ្មី ខ្ញុំសូមបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់រប ស់ កម្ពុជា នៅក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង សហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅពេលនេះ យើងទាំងពីរអាចជជែកគ្នានៅក្នុង ការពង្រឹង ពង្រីកទំនាក់ទំនងប្រទេសយើង អាចពិនិត្យលទ្ធភាពលើកតម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសយើងទាំងពីរ។

📷 FN

#ams1minute

ads banner