រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើសុំ កិច្ចសហការ ពី អង្គភាពប្រឆាំងអំពើពុករលួយ ក្នុង យុទ្ធនាការ លើកកម្ពស់ គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ឯកឧត្តម កើត រិទ្ធបានដឹកនាំមន្រ្តីនៃក្រសួងយុត្តិធម៌ដើម្បីស្នើសុំកិច្ចសហការពីឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីដាក់ចេញនូវយុទ្ធនាការ លើកកម្ពស់ គុណភាព និង ប្រសិទ្ធភាព នៃ ប្រព័ន្ធយុត្តិធម៌រួចមក។

ថ្លែងក្នុងកិច្ចប្រជុំនាថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ប្រាប់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ព្រមទាំង អង្គប្រជុំ អំពី ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា ជាពិសេស យុទ្ធនាការចំនួន ២ ដែលក្រសួងយុត្តិធម៌ បានដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ គឺ យុទ្ធនាការ ជំរុញ និង ពន្លឿន ការដោះស្រាយ រឿងក្តី នៅតាមតុលាការ និង យុទ្ធនាការ ត្រួតពិនិត្យ និងដោះស្រាយ ភាព មិនប្រក្រតី នៅតាមតុលាការ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន លើកឡើងថា ការដាក់ចេញ យុទ្ធនាការនេះ គឺ ធ្វើ ទៅតាមការប្រគល់ភារកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដែល បាន កំណត់ យក ការកែទម្រង់ ប្រព័ន្ធ យុត្តិធម៌ ជាអាទិ ភាព នយោបាយ ដ៏សំខាន់ មួយ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា។

ក្នុងនេះសម្រាប់វិធានការ ដាច់ខាត ដែល ត្រូវអនុវត្តចំពោះសំណុំរឿងមាន ៣ប្រភេទ គឺ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និង អត្រានុកូលដ្ឋាន ដែលជាកិច្ចការ អាទិភាព ដែលចាំបាច់ត្រូវតែដោះស្រាយ ដោយ តម្លាភាព ភាពត្រឹមត្រូវ តាមច្បាប់ និង ភាព ម៉ឺង ម៉ាត់ ស្របតាមទិសដៅ នៃ ការកែទម្រង់ ប្រព័ន្ធ យុត្តិធម៌ ក៏ដូចជា ការចូល រួមទទួលខុសត្រូវ នៃ វិស័យ យុត្តិធម៌ ចំពោះមុខ ប្រជាជន និង សង្គមជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើតរិទ្ធបានស្នើសុំការគាំទ្រ និង កិច្ចសហការពីសំ ណាក់ អង្គភាពប្រឆាំងអំពើពុករលួយ ទាំងនៅក្នុងការអនុវត្ត យុទ្ធនាការ ទាំង ២ ក៏ដូចជាការអនុវត្តវិធានការ ដាច់ខាត សម្រាប់សំណុំរឿង ទាំង ៣ប្រភេទខាងលើ។

ទាក់ទិនក្នុងរឿងនេះកោសលបណ្ឌិត ឱម យ៉ិនទៀង បាន ប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះ យុទ្ធនាការ ដែលដាក់ចេញ ដោយ ក្រសួង យុត្តិធម៌ ព្រមទាំងបានបង្ហាញនូវគោលជំហរ ផ្តល់កិច្ចសហការ គ្រប់ជ្រុងជ្រោយ ដើម្បី រួមចំណែក ជំរុញឲ្យការកែទម្រង់នេះ បានទទួលជោគជ័យ ពីព្រោះ ថា ជោគជ័យ នេះមិនមែន សម្រាប់តែក្រសួងយុត្តិធម៌ នោះទេ តែជាជោគជ័យ របស់ រាជរដ្ឋាភិបាល និង របស់សង្គមជាតិ កម្ពុជាទាំងមូល ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner