ក្រុមហ៊ុនអាកាសចរណ៍ថ្មីរបស់ឥណ្ឌា Akasa Air បញ្ជាទិញយន្តហោះប៊ូអ៊ីងចំនួន ១៥០គ្រឿង

ញូវដែលី៖ ក្រុមហ៊ុនអាកាសចរណ៍ Akasa Air នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមករានេះ បានប្រកាសពីការបញ្ជាទិញយន្តហោះប៊ូអ៊ីង 737 MAX ចំនួន ១៥០គ្រឿង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ថ្មីបំផុតរបស់ឥណ្ឌាមួយនេះ មានបំណងចង់ពង្រឹងជើងហោះហើររបស់ខ្លួន និងចាប់ផ្តើមប្រតិបត្តិការអន្តរជាតិ។

Read. នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Akasa Air លោក Vinay Dube និយាយថា ការបញ្ជាទិញជាប្រវត្តិសាស្ត្រនូវយន្តហោះធុន 737 MAX 10 និង 737 MAX 8-200 នឹងធ្វើឱ្យ Akasa Air ដើរលើផ្លូវឆ្ពោះទៅក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ៣០ លើពិភពលោក។

រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលឥណ្ឌា លោក Jyotiraditya Scindia បានសរសើរការបញ្ជាទិញនេះ និងថា Akasa Air កំពុងបង្កើតប្រវត្តិសាស្ត្រ ដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាតែមួយគត់ ដែលឈានដល់ការបញ្ជាទិញយន្តហោះច្រើនជាង ២០០គ្រឿង ក្នុងរយៈពេល ១៧ខែ នៃប្រតិបត្តិការរបស់ខ្លួន។ កាលពីខែមិថុនាឆ្នាំមុន លោក Scindia បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក នឹងបញ្ជាទិញយន្តហោះចន្លោះពី ១,២០០គ្រឿង ទៅ ១,៤០០គ្រឿងនៅឆ្នាំ ២០២៨។

គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥ និងជាទីផ្សារធ្វើដំណើរតាមផ្លូវអាកាស ដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក ដោយក្រុមហ៊ុនអាកាសចរណ៍ជាច្រើន កំពុងស្វែងរកការបម្រើដល់ប្រជាជនវណ្ណៈកណ្តាល ដែលកំពុងកើនឡើងនៅក្នុងប្រទេសមានប្រជាជន ១.៤ពាន់លាននាក់នេះ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក៏បានសន្យាដែរថា នឹងសាងសង់ព្រលានយន្តហោះចំនួន ៨០ទីតាំង នៅឆ្នាំ ២០២៥៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner