អង្គភាពប្រឆាំងអំពើពុករលួយ៖ សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាស ទ្រព្យ សម្បត្តិ និងបំណុល ត្រូវបានរក្សាទុកសម្ងាត់បំផុត
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖បើយោងមាត្រា ២០ ការរក្សា ទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃច្បាប់ស្តីពីការប្រឆាំង អំពើពុករលួយ កថាខណ្ឌទី១ ចែងយ៉ាងច្បាស់ថា «សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗ នៃអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានរក្សាទុកសម្ងាត់បំផុត និងធ្វើជា ទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬធ្វើជាលិខិតជាពីរច្បាប់តាមគំរូដែល កំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសាមីខ្លួន និងមួយច្បាប់ទៀត រក្សា ទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។ លើមាត់ស្រោមសំបុត្រដែលបិទ ជិតត្រូវ ប្រថាប់ត្រា និងចុះហត្ថេលខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬតំណាង ព្រមទាំងមានផ្តិតម្រាមដៃសាមីខ្លួនផង»។
បើតាមការបញ្ជាក់ឱ្យដឹងបន្ថែមពីលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាស ទ្រព្យ សម្បត្តិ និងបំណុល ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺជាការចូលរួ ក្នុង ការ បង្ការ និងទប់ស្កាត់អំពើពុករលួយ និងអាចជួយទៅដល់សាមីខ្លួន ម្នាក់ៗ គិត ពិចារណាក្នុងការរៀបចំទ្រព្យសម្បត្តិរបស់ខ្លួនឱ្យមានឯកសារ មានប្រភពច្បាស់ លា ស់ស្អាតស្អំ ។
លោកបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ នេះ នាយកដ្ឋានបានទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៦៩៤២ស្មើនឹង៩២,៦៨ភាគរយ នៃចំនួនត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុប ១៨២៧៩ រូប។
ដោយឡែក លោកស្រី ឯម សុគន្ធវឌ្ឍនី អនុប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរសវនកម្ម ជាតិ ក្រសួងអធិការកិច្ច ខេត្តក្រចេះ និងនៅព្រឹកថ្ងៃទី១៩ នេះ ខេត្តកែប បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ១០០ភាគរយ ផងដែរ។
គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ រង់ចាំទទួលឯកសារ ប្រកាសទ្រព្យ សម្បត្តិ និងបំណុល ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ និងមានរយៈពេលពេញមួយខែ ពីថ្ងៃទី១ ដល់ថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ៕
ដោយ ៖ ម៉ាដេប៉ូ





