លោកតាស៊ីក្លូក្រីក្រជាង ៣០០នាក់ ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន វីតាល់ និងមូលនិធិ ២៥៛

ភ្នំពេញ៖ លោកតាស៊ីក្លូក្រីក្រជាង ៣០០នាក់ក្នុងរាជធានីភ្នំពេញ ទទួលបានអំណោយពីក្រុមហ៊ុន វីតាល់ និង មូលនិធី ២៥៛ នៅក្នុងកម្មវិធីសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៧ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី មានប្រសាសន៍ថា ព្រឹត្តិការណ៍សកម្មភាពសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៧នេះ រៀបចំឡើងដោយស្តែងចេញពីគោលបំណង និងគុណតម្លៃ ពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព ក៏ដូចជាការចូលរួមចែករំលែកសេចក្តីស្រលាញ់, ភាពកក់ក្តៅ, ការយកចិត្តទុកដាក់ និងការទំនុកបំរុង ក្នុងស្មាតីនៃការការផ្សាយមេត្តាចិត្ត ជាមួយគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ក្នុងនាមជាប្រជាជាតិតែមួយ តាមរយៈការចែករំលែកនូវស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនដល់លោកតាធ្លាក់ស៊ីក្លូ និង ប្រជាពលរដ្ឋជួបប្រទះការលំបាក។

លោក ថាវសិទ្ធិ បន្តថា បុរេប្រទាននៃការរៀបចំកម្មវិធីនេះ គឺកើតចេញពីថវិការបស់មូលនិធិ២៥រៀល ដែលជាការកាត់ចេញនូវប្រាក់ចំណេញពីវីតាល់គ្រប់ៗដប ដែលអតិថិជនពិសា គឺមានន័យថា លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥៛ រាល់ពេលពិសាវីតាល់ ១ដប ជូនមូលនិធិនេះសម្រាប់រៀបចំកម្មវិធីសង្គមនានា។ លោកបន្ថែមថា ការរៀបចំកម្មវិធីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំរបស់វីតាល់រហូតមកទល់ពេលនេះ យើងបានបន្តធ្វើជាទៀតទាត់គម្រប់៧ឆ្នាំមកហើយ។ កម្មវិធីសប្បុរសធម៌របស់វីតាល់នេះ ត្រូវបានធ្វើការវិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ដោយបន្ថែមនូវការរៀបចំសម្ភារៈ និងគ្រឿងឧបភោគបរិភោគជាច្រើន។ សម្រាប់ឆ្នាំ២០២៤ វីតាល់បានបន្ថែមលទ្ធភាពនៃការចូលរួមដោយមានការអញ្ជើញដៃគូអាជីវកម្ម ក្នុងនោះមានក្រុមហ៊ុន ខ្មែរ ហៅហូល & ហ៊ែលឃែរ (KLEN Cambodia), ក្រុមហ៊ុន One More Restaurant និង មីជាតិផងដែរ។ អ្វីដែលកាន់តែពិសេសឆ្នាំនេះ វីតាល់ បានធ្វើការអញ្ជើញ Top Fan ដ៏ក្លៀវក្លាជាច្រើនមកចូលរួមជាអ្នកស្ម័គ្រចិត្ត និងសម្របសម្រួលការរៀបចំក្នុងកម្មវិធីថ្ងៃនេះផងដែរ។

គួររម្លឹកថា៖សកម្មភាពសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៦ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៩ ខែមករាដំណាលគ្នានឹងឆ្នាំនេះផងដែរ ដែលយើងបានជួបជុំ លោកតា លោកយាយ លោកពូ អ្នកមីង ប្អូនៗអ្នកស្ម័គ្រចិត្ត នៅបរិវេណសួនវត្តបទុមវតី ជាមួយបុព្វហេតុ និងសកម្មភាពដូចគ្នា ក្នុងការចែករំលែកអំណោយជា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកា ដែលលើកមុនយើងខកខានពុំបានកាត់សក់ជូន លោកតាៗ ដូចកាលពីលើកទី៥ ដែលបានរៀបចំកាត់សក់លើកដំបូងនៅសួននាត្រើយម្ខាងជ្រោយចង្វារ ជាមួយគ្នានេះការរៀបចំអាហារពេលព្រឹកជូនលោកតា លោកអ៊ុ លោកពូ អ្នកមីងនៅមានដដែល។ ជាមួយគ្នានេះ វីតាល់ និងដៃគូទាំងអស់បានតាំងចិត្ត ក្នុងការបង្កើតអោយមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយបញ្ហាចាំបាច់របស់សង្គម ឲ្យកាន់តែទូលំទូលាយ និងច្រើនបន្ថែមទៀត៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner