សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន PL Vista ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ
(ប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក François GUEZ អគ្គនាយកក្រុមហ៊ុន PL Vista ចូលជួបសម្តែងការគួរសម និងពិភាក្សា កា រងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។

ក្នុងជំនួបនេះ លោក François GUEZ បានថ្លែងអំណរគុណជូនចំពោះ សម្តេ ចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំង បានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន PL Vista ដែលជា ក្រុមហ៊ុនមានឯកទេសលើការផ្គត់ផ្គង់ផលិតផលទារក គ្រួសារ និងការថែទាំ គេហដ្ឋាន ។

ក្នុងឱកាសនោះផងដែរ លោកអគ្គនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងនៃការពង្រីកអាជីវកម្ម ដោយនឹងនាំចូលផលិតផលតាមបែបស្តង់ដា រអឺរ៉ុបរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួប ជាមួយ លោកអគ្គនាយក និងបានស្វាគមន៍ចំពោះការពង្រីក វិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាល បន្តផ្តល់នូវការជួយគាំទ្រ និងសម្របសម្រួលដល់បរិយាកាស វិនិយោគ នានានៅកម្ពុជា លើផ្អែកគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្ត សំដៅធ្វើយ៉ាងណាឱ្យការធ្វើធុរកិច្ចនៅកម្ពុជាទទួលបានភាពជោគជ័យ និងរីកចម្រើន ៕
ដោយ ៖ វណ្ណលុក


