សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកធ្វើការបោះឆ្នោត ដើម្បីរារំាងលោក ដូណាល់ ត្រាំ បង្កសង្គ្រាមជាមួយអ៊ីរ៉ង់

សហរដ្ឋអាមេរិក៖ សភាតំណាងរាស្រ្តអាមេរិកជាច្រើនរូបបានបោះឆ្នោតអនុម័ត ហើយ ទៅលើវិសោធនកម្មនៃសេចក្តីព្រាងច្បាប់ថ្មី ដែលមានគោលដៅរឹតបន្តឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការប្រកាសសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយគ្មានការយល់ព្រមពីសភា ។
សេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវបានបោះឆ្នោតអនុម័តនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ជាមួយសំឡេងគាំទ្រ២២០ទល់នឹង១៩៧សំឡេង ។ ដោយឡែកក្រោយការសម្រេចនេះដែរ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោក អេលៀត អេងហ្គែល បាននិយាយថា ច្បាប់នេះនឹងរារាំងមិនឱ្យលោក ដូណាល់ ត្រាំ ប្រកាសសង្រ្គាម ឬបើកការវាយប្រហារណាមួយលើអ៊ីរ៉ង់ឡើយ បើសិនជាគ្មានការអនុញ្ញាតពីសភាជាមុន ។
យ៉ាងណាមិញ សេចក្ដីពា្រងច្បាប់ខាងលើនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធ សភាអាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ ស្របពេលដែលសេតវិមានអះអាងថា លោក ដូណាល់ ត្រាំ នឹងបោះឆ្នោតវ៉េតូចំពោះច្បាប់ថ្មីនេះ ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner