ជនសង្ស័យ ៤៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី២៦ ខែមករា
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៤៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៨នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ២៥នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់ យក សរុប ក្នុងថ្ងៃទី២៦ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១០,០៣ក្រាម និង៥០កញ្ចប់តូច។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៕
ដោយ ៖ ប៊ុនធី និង ភារ៉ា



ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕