ជនសង្ស័យ ៣៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀន ទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២៨ ខែមករា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៣៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន៣៦នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៩នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២១នាក់ស្រី ២នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៦នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់ យកសរុប ក្នុងថ្ងៃទី២៨ ខែមករា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ៥៣២៦២៣,៥៩ក្រាម និង៩កញ្ចប់តូច។ កេតាមីន(Ke) ស្មើ ៩៨០៨០៨,១៦ក្រាម លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕