ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការប្រឡងគ្រូកីឡា មានអ្នកចុះឈ្មោះ ចូលរួមសង្កេតការណ៍ ជាង ៤០០នាក់

ភ្នំពេញ៖ ក្នុងពេលផ្តល់បទសម្ភាសន៍ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការប្រឡង បានថ្លែងថា ការប្រឡងជ្រើសរើសគ្រូបង្រៀន ឯកទេស អប់រំកាយ និងកីឡា ក៏មានការចូលរួមពីតំណាងសាកលវិទ្យាល័យ មួយចំនួន ដែលគាត់មើលទៅតាមទីតាំងផ្សេងៗ ហើយគណៈកម្មការរៀបចំការ ប្រឡងប្រ ជែង ហើយក៏មានការបើកឱកាសឱ្យអ្នកដែលមានការចាប់អារម្មណ៍ ចុះឈ្មោះ ដើម្បីចូលរួមសង្កេតការណ៍ ខណៈដែលក្នុងនោះអ្នកដែលចុះមានរហូតទៅដល់ ៤២៣នាក់ ដែលចូលរួមត្រួតពិនិត្យនៅក្នុងថ្ងៃនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ការប្រឡង លើកនេះ គឺមានការសហការយ៉ាងល្អ ពីក្រ សួង អប់រំយុវ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានស្វះស្វែងរៀបចំ នាពេល កន្លងមក ដែលមានការចូលរួមប្រទាក់ក្រឡាស្វាហាប់ ដើម្បីធ្វើយ៉ាងណា ឱ្យការ រៀបចំការប្រឡងលើកនេះ មិនខុសពីការប្រឡងជ្រើសរើសមន្រ្តីកសិកម្ម ២៥០នាក់ នោះទេ ដោយធានាស្របទៅតាមអ្វីដែលជាគោលការណ៍សម្តេច បវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានលើកឡើង គឺការរៀប ចំ ការប្រឡងផ្អែកទៅតាមគុណាធិបតេយ្យ និងតម្លាភាព មានយុត្តិធម៌ បរិយាបន្ន និងធានានូវប្រសិទ្ធភាព។

ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា ការប្រឡងនេះ និងធ្វើព្រមៗគ្នាតែម្តង ដោយចាប់ពី ព្រឹ កថ្ងៃទី ២៩ មករា ហើយការប្រកាសលទ្ធផលនៃការប្រឡងគ្រោង នឹងធ្វើ ឡើង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បាគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានការប្រឡើងជ្រើសរសើរហូតដល់ទៅ ៣វគ្គបន្តទៀត ដែលនឹងបំពេញនៅក្នុងក្របខណ្ឌគ្រូ អនុវិទ្យាល័យ បឋម ថ្នាក់មត្តេយ្យ ដោយនឹងមានការប្រកាសជាបន្តបន្ទាប់ទៀត ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner