រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហាមមន្រ្តីបរិស្ថានទិញកូនឈើចែកប្រជាពលរដ្ឋ តែត្រូវបណ្តុះកូនឈើចែកជូនពលរដ្ឋជំនួសវិញ
ភ្នំពេញ៖ ការហាមមន្រ្តី មិនឱ្យទិញឈើចែកជូនប្រជាពលរដ្ឋរបស់រដ្ឋមន្រ្តី ក្រសួងបរិស្ថាននេះ ក៏ព្រោះថា មន្រ្តីបរិស្ថានមិនមែនជាឈ្មួញជួញដូរកូនឈើ នោះទេ តែគឺជាអ្នកបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋ ។
ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាច្រើនលើកច្រើនសាយ៉ាងដូច្នេះ គឺដើម្បីបណ្តុះគំនិតក្នុងភាពជាម្ចាស់ ដោយ មិនផ្តោតតែថវិកាតែមួយមុខឡើយ គឺចាំបាច់ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ លើ ធនធានដែលមានស្រាប់ក្នុងតំបន់ ហើយរួមផ្សំនឹងធនធានថវិកាផង ។
លើសពីនេះ ការបណ្តុះដើមឈើជូនប្រជាពលរដ្ឋដោយប្រើបេះដូងជួយ គឺជា ភាព គំរូដ៏ល្អមួយ ដែលកើតចេញពីចិត្តស្អាតរបស់មន្រ្តីបរិស្ថាន ហើយបន្តពន្លក បៃតងដែលស្អាតល្អបរិសុទ្ធនេះទៅឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំ ដើម្បី បង្កើននូវភាពបៃតងទូទាំងប្រទេស ម្យ៉ាងវិញទៀតក៏ជាការបង្ហាញថា ការទុកចិត្ត របស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលថ្មី គឺបានកំពុងដឹកនាំប្រទេស កម្ពុជាឱ្យ ចាក ឆ្ងាយ ភាពក្រីក្រ ឈានទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ តាមរយៈកម្មវិធីអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលនីតកាលទី៧ ក្នុងនោះរាប់បញ្ជូលការធ្វើពាណិជ្ជកម្មកាបូនផងដែរ។
គួរបញ្ជាក់ថា ការជំរុញលើកទឹកចិត្ត និងបង្កឱ្យមានវប្បធម៌ស្អាត ក្នុងចំ ណោម មន្រ្តីរាជការ និងភាពស្អាតស្អំពីមន្រ្តីរាជការនេះ គឺបានធ្វើឡើងនៅក្នុងឱកាស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (២០២៤-២០២៨)» នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលទី២៩ ខែមករា ឆ្នាំ២០២៤នេះ។
ផែនការយុទ្ធសាស្ត្រនេះត្រូវរៀបចំឡើងដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ក្នុងគោលដៅការគ្រប់គ្រងធនធានធម្មជាតិ ការលើក កម្ពស់ សេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកការធានាចីរភាពបរិស្ថាន ៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព៖ លោក វ៉េង លឹមហួត



