សមាគមមិត្តយើង ផ្តល់ការកាត់សក់ជូនកម្មករ និងពលរដ្ឋក្នុងសង្កាត់ចោមចៅ ចំនួន ៥០០នាក់ដោយឥតគិតថ្លៃ

ភ្នំពេញ៖ សមាគមមិត្តយើង (MYA) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានរៀបចំសកម្មភាពមនុស្សធម៌ កាត់សក់ជូនកម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាក្នុងសង្កាត់ចោមចៅ១ ប្រមាណ ៥០០នាក់។

កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការប្រតិបត្តិសមាគម បានលើកឡើងថា ការកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនេះ គឺជាសកម្មភាពមនុស្ស ធម៌របស់សមាគមដែលតែងតែធ្វើឡើងជាប្រចាំដោយមិនប្រកាន់អ្វីឡើយ។

បើតាមកញ្ញាដដែល, កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏ សំខាន់ មួយរបស់ សមាគមមិត្តយើង ដែលរៀបចំឡើងក្នុងគោលបំណងលើក កម្ពស់ការយល់ដឹងអំពីជំនាញហាងសក់ និងសម្រស់សម្រាប់អ្នកដែលកំពុង ស្វែងរកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយលើក កម្ពស់ ជីវភាពរស់នៅ។

ប្រធានគណៈកម្មការប្រតិបត្តិសមាគមរូបនេះ បានបញ្ជាក់ពីផែនការមនុស្សធម៌ របស់ខ្លួននៅឆ្នាំ២០២៤នេះ ថា សមាគមគ្រោងនឹងរៀបចំការកាត់សក់ មនុស្ស ធម៌នេះ ឱ្យបាន១២លើកនៅឆ្នាំ២០២៤នេះដោយរំពឹងថានឹងអាច ជួយដល់ ពលរដ្ឋប្រមាណ១ម៉ឺននាក់ឱ្យទទួលបានការកាត់សក់ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សមាគមមិត្តយើង គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុង ស្រុក ដែល បានចុះបញ្ជីស្របច្បាប់ក្នុងឆ្នាំ ២០២១ ដែលមានចក្ខុវិស័យក្នុងការផ្តល់ ឱកាស ការងារ លើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយភាគី ពាក់ ព័ន្ធទាំង អស់ ។ បេសកកម្មរបស់មិត្តយើង គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព បង្កើត បណ្តាញគាំទ្រ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយគ្នាក្នុងចំណោម អ្នកជំនាញដែលធ្វើការក្រៅប្រព័ន្ធ អ្នកជំនាញបច្ចេកទេស អ្នកផ្តល់សេវា និង អាជី វកម្មទាំងជាតិ និងអន្តរជាតិ។ មិត្តយើង មានសាខាចំនួន ៤ នៅខេត្តបាត់ដំ បង កំពង់ចាម សៀមរាប និងខេត្តស្វាយរៀង ហើយបាននិងកំពុងពង្រីក ទៅ កាន់ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ។

ទន្ទឹមនឹងនេះ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការប្រតិបត្តិសមាគម សូម អំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យមកទទួលសេវាកាត់សក់ពីសមាគមដែលនឹងរៀបចំសកម្មភាពមនុស្សធម៌រហូតទៅដល់១២លើក ក្នុងរាជធានីភ្នំពេញ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner