រដ្ឋមន្ត្រីក្រសួងដែនដីសង្ឃឹមថាធនាគារអភិវឌ្ឍន៍អាស៊ីនឹងចូលរួមចំណែកក្នុងការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សង្ឃឹមថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB,អេឌីប៊ី)នឹងអាចពិចារណាក្នុងការចូលរួមចំណែកក្នុងការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេសកម្ពុជា ពីព្រោះការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ ណាស់ក្នុងការបញ្ចប់វិវាទដីធ្លីក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើង ដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។

បញ្ជាក់តបនឹងប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ , តំណាង ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា អេឌីប៊ី ផ្ដោត លើ គម្រោង ពីរចំណុច។ ទី១ សំណើដែលក្រសួងរៀបចំដែន ដី នគរូបនីយកម្មនិងសំណង់បានស្នើពាក់ព័ន្ធនឹងជំនួយបច្ចេកទេសក្នុងការរៀបចំផែនការសម្រាប់ប៉ូលសេដ្ឋកិច្ចនៅក្នុង ព្រះរាជា ណាចក្រកម្ពុជាថាតើគួរមានវិធានការយ៉ាងណាខ្លះបន្តទៀតសម្រាប់ជំរុញឱ្យគម្រោងបានដំណើរការទៅមុខ? ។ទី២ ទាក់ទង នឹងការចូលរួមរបស់អេឌីប៊ី ក្នុងផែនការអភិវឌ្ឍន៍តំបន់ឆ្នេរ។ក្នុងនោះដែរ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីបានស្នើ សុំឱ្យ ក្រសួង ផ្ដល់កិច្ចសហការគាំទ្រដល់អេឌីប៊ី បន្ថែមទៀតចំពោះ កិច្ចការនេះ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងនឹងរៀបចំទីក្រុងឱ្យទៅជាបែប នគរូប នីយកម្ម មានន័យថាទីក្រុងទាំងអស់នឹងក្លាយជាទីក្រុងអភិវឌ្ឍន៍ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែទទួលបានលំនៅឋានរស់នៅសមរម្យមានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពមានអាហារហូបចុកគ្រប់គ្រាន់មានបរិយាកាសរស់នៅជុំវិញល្អស្អាតនិងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ។

ឯកឧត្តមសាយ សំអាល់ សង្ឃឹមថា នៅឆ្នាំ២០៣០ និងឆ្នាំ ២០៥០ខាងមុខ ចំនួនប្រជាជនកម្ពុជានឹងអាចកើនឡើងដល់ ៣០លាននាក់ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner