រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងខិតខំពន្លឿនការងារដាក់បំពង់មេនាំទឹកដើម្បីផ្គត់ផ្គង់ទឹកបានទូទាំងរាជធានី

ភ្នំពេញ៖ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ចាប់ពីចុង ខែកុម្ភៈខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាព ផលិត ទឹកបានប្រមាណជាងមួយលានម៉ែត្រគូបក្នងមួយថ្ងៃ ខណៈតម្រូវការ បច្ចុប្បន្នមានប្រមាណ៨២ម៉ឺនម៉ែត្រគូប។
ឯកឧត្តមបន្តថា អ្វីដែលបញ្ហាប្រឈម គឺកង្វះខាតសរសៃឈាមនាំទឹក។ ហេតុនេះហើយ ទើបរដ្ឋាករទឹកខិតខំពន្លឿនការងារដាក់បំពង់មេនាំទឹក ដើម្បីផ្គត់ផ្គង់ទឹកបានឱ្យទូទាំងរាជធានីភ្នំពេញ។

ឯកឧត្តមបង្ហាញថា បច្ចុប្បន្ននេះរដ្ឋាករទឹក បាននិងកំពុងសម្រុកការងារ ដាក់បំពង់មេនាំទឹក នៅតាមបណ្តាយវិថីឈ្នះឈ្នះ ចាប់ពីគល់ ស្ពាន ព្រែកព្នៅ ទៅដល់ផ្លូវជាតិលេខ៤ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកក្នុង តំបន់ នេះបានគ្រប់គ្រាន់។

ឯកឧត្តមបញ្ជាក់ថា « បច្ចុប្បន្ននេះសមត្ថភាពក្នុងការផលិត សម្រាប់ បាក់ខែង ជំហានទី២ នៅចុងខែកុម្ភៈ គឺមានមួយលាន ម៉ែត្រ គូប បន្ថែម ហើយតម្រូវការបច្ចុប្បន្ននេះ ប្រហែលជា៨២ម៉ឺនម៉ែត្រគូប ។ខ្ញុំជឿថា វា នឹង អាចកើនរហូតត្រឹម៨៦ម៉ឺនម៉ែត្រគូប។ អ៊ីចឹង សមត្ថភាពផលិត របស់ យើងនៅមាន អត់ខ្វះទេទឹកគ្រាន់តែខ្វះសរសៃឈាម ។អ៊ីចឹងអ្វីដែល សម្រុកគឺសម្រុកសរសៃឈាមមេធំនេះ វាបញ្ជូនទឹកដើម្បីភ្ជាប់ទៅ បណ្តាញ តូចៗដើម្បីផ្គត់ផ្គង់។នេះជាកត្តាសំខាន់របស់យើងដែល សម្រុក រាល់ថ្ងៃ ទៅលើវិធាន ការ ដើម្បីធ្វើយ៉ាងយកទឹកពីក្នុងរោងចក្រផ្គត់ផ្គង់ ឱ្យ បានគ្រប់គ្រាន់ជូនអតិថិជនក្នុងរាជធានី។ បញ្ហារោងចក្រផលិតយើង មិនខ្វះទេ ចាប់ពីថ្ងៃនេះ » ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីបើកការដ្ឋានដាក់បំពង់មេនាំ ទឹក ស្អាតទំហំ ១.២០០មីលីម៉ែត្រ, ១.៤០០មីលីម៉ែត្រ និង១.៦០០ មីលី ម៉ែត្រ ស្ថិតនៅបណ្តោយមហាវិថី ឈ្នះ ឈ្នះ និងចុះពិនិត្យការងារដាក់ បំពង់មេនាំទឹកស្អាត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ណារ៉ូ បានបញ្ជាក់ទៀតថា ការធានាបាននូវការផ្គត់ផ្គង់ ទឹកស្អាត គ្រប់គ្រាន់នេះ គឺដោយសារសមត្ថភាពនៃការ ផលិត ទឹកស្អាតរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកបានច្រើន ស្របពេលដែល រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ត្រូវបានសាងសង់ រួចរាល់ជាបន្តបន្ទាប់។

ឯកឧត្តមបន្តថា នៅតំបន់ខ្លះអាចនឹងមានបញ្ហាសម្ពាធទឹកខ្សោយ ដោយសារកំណើនប្រជាជនរស់នៅតំបន់នោះ។ ប៉ុន្តែទោះជាយ៉ាង នេះក្តីរដ្ឋាករទឹកបាននិងកំពុងរៀបចំពង្រីកបន្ថែម ដើម្បីបង្កើនសម្ពាធ ឡើងវិញ។

ឯកឧត្តមបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋសង្កេតឃើញថា តំបន់ ដែលខ្លួនរស់នៅមានសម្ពាធទឹកខ្សោយ សូមផ្តល់ព័ត៌មានមក កាន់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះទៅ ដោះស្រាយជូនឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាត នៅរាជ ធានីភ្នំពេញ មានប្រមាណ៤៧០ពាន់អតិថិជន ខណៈដែលនៅចុង ឆ្នាំនេះ តាមការព្យាករណ៍ចំនួនអ្នកប្រើប្រាស់ទឹកស្អាតនឹងកើនឡើង ៣៥.០០០អតិថិជនបន្ថែមទៀត៕


ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner