ប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រេចបាន ស្មើ៩៩,៧៤ភាគរយ ខណៈនៅសល់មួយ ថ្ងៃទៀត នឹងត្រូវបញ្ចប់
ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាការប្រកាស ទ្រព្យ សម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៤ ពីថ្ងៃទី១-៣១ ខែមករា នោះ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤នេះ បុគ្គលដែលជាប់ កាតព្វកិច្ច បានប្រកាសទ្រព្យសម្បត្តិ និងបំណុលជូន អង្គភាពប្រឆាំង អំពើពុករលួយ (អ.ប.ព.) បានសរុបចំនួន ១៨ ០៨៥រូប ស្មើនឹង ៩៩,៧៤ ភាគរយនៃ ចំនួនប្រកាស សរុប ១៨ ១៣២ រូប។
ប្រភពដដែលបន្តថា ក្រសួង-ស្ថាប័ន ចំនួន ២៨និងរាជធានី-ខេត្ត ទាំង ២៥ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ ភាគរយ ។រីឯក្រសួង-ស្ថាប័ន ចំនួន ១២ ផ្សេងទៀត ក៏បានប្រកាសស្ទើរតែរួចរាល់ចន្លោះ ៧៣,៦៨ភាគរយ ដល់៩៩,៧៥ ភាគរយ។

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា នៅសល់តែមួយថ្ងៃទៀត ប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ ឆ្នាំ២០២៤ នឹងត្រូវបញ្ចប់។ ដូច្នេះ សូមបុគ្គលដែលមិនទាន់បាន មក ប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមអញ្ជើញមកប្រកាសឱ្យ បានរួស រាន់ តាមច្បាប់កំណត់។
គួរជម្រាបថា ការប្រកាសរៀងរាល់២ឆ្នាំម្ដង សំដៅលើបុគ្គលដែល មានមុខ តំណែងត្រូវប្រកាសដូចមានចែងក្នុងមាត្រា១៧ (សមាស ភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនរៀងរាល់ ២(ពីរ)ឆ្នាំម្តង។

សម្រាប់បុគ្គលដែលមានមុខតំណែងទាំងនេះ នឹងធ្វើការប្រកាសបន្ត បន្ទាប់នៅរៀងរាល់ខែមករា នៃឆ្នាំទី៣ គិតចាប់ពីថ្ងៃ ប្រកាស លើកទី១។ ឧទាហរណ៍ បុគ្គលម្នាក់ប្រកាស លើកទី១នៅថ្ងៃណាមួយក្នុងឆ្នាំ២០២៣ (ទោះជាចុង ឬដើមឆ្នាំក៏ ដោយ) រូបគាត់ នឹងប្រកាស លើកទី២ នៅខែ មករា ឆ្នាំ២០២៥ លើកទី៣ នៅខែមករា ឆ្នាំ២០២៧ (គិតថ្ងៃយក ឯកសារ មកដល់ អ.ប.ព)។ល។ បុគ្គលដែលចប់អាណត្តិ ដោយគោរពតាមបែបបទ បោះឆ្នោតហើយជាប់ឆ្នោតអាណត្តិថ្មី មិនតម្រូវឱ្យប្រកាស ពេលចប់ អាណត្តិ និងពេលចូលកាន់ តំណែងថ្មី នេះទេ ពោលគឺគាត់បន្ត ការប្រកាសក្នុងរបបប្រកាសរៀងរាល់២ ឆ្នាំម្តងជាធម្មតា៕






ដោយ៖ម៉ាដេប៉ូ