ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» «គុណភាព មិនអាចសម្របសម្រួល បានឡើយ»
កំពង់ស្ពឺ៖ ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយ នគរបាល និងសិស្សនាយនគរបាលរង ដែលកំពុង សិក្សាវគ្គ បណ្តុះបណ្តាលកម្រិតបឋមវិជ្ជា ជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ សិក្សារយៈពេល៤ខែ ចំនួន១៩២នាក់ កាលព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៣នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យ សភានគរ បាលកម្ពុជាបាន មានប្រសាន៍ថា នេះជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏សំខាន់ និងចាំ បាច់ នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបាន ផ្លាស់ ប្តូរជីវភាពការងារ របស់ ប្អូនៗ ពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ ហើយសិស្ស ដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែសិក្សាទទួល បាន ជោគជ័យ និងអនុវត្តតាមនីតិវិធីជាធរមាន ។

នាយឧត្តមសេនីយ៍ បានបន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជាពិសេស ក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន ការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធី អប់រំ ការអភិវឌ្ឍសមត្ថភាព គ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត-សិក្ខាកាម សិស្សនាយនគរ បាល និង សិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យ មាន យន្តការ ធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើត ឱ្យមានវប្បធម៌ គុណភាព ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារសិក្សា ការពង្រឹង សមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ នគរបាល និងការពង្រឹងពង្រីក កិច្ចសហការប្រតិបត្តិ ការ ជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់ គុណភាព អប់រំបណ្តុះ បណ្តាល ព្រមទាំងឆ្លើយតបទៅ នឹង តម្រូវការ អង្គភាព ប្រើប្រាស់ កង កម្លាំង នគរបាលជាតិ ស្របតាម ទិសដៅរបស់ ក្រសួង មហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់ រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃយើងទាំងអស់គ្នា។

ឯកឧត្តមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានផ្ដល់អនុសាសន៍ ដល់សិស្សនគរបាលគ្រប់រូបត្រូវ យកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង, មានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ ហ្វឹកហាត់កីឡា និងគោរព វិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ ខាតចំពោះការប្រព្រឹត្តនូវ សកម្មភាព ខុសច្បាប់នានា, ត្រូវគោរពឱ្យបាននូវបទបញ្ជា ផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា, ប្រកាន់ខ្ជាប់ នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» «គុណភាព មិនអាច សម្របសម្រួលបានឡើយ»។ អ្នកដែលមិនបានទទួលជោគ ជ័យ ក្នុង ការសិក្សា នឹងមិនត្រូវបានផ្តល់វិញ្ញាបនបត្រសិក្សាជូនទេ, ពេល ត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជា មន្ត្រីនគរបាល ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន៕
ប្រភពខេត្តកំពងស្ពឺ


