កូរ៉េខាងជើង សម្រេចតែងតាំងលោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋជាផ្លូវការ
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនហើយ ដោយសម្រេចតែងតាំងលោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋជាផ្លូវការ ដើម្បីជួយកូរ៉េខាងជើងក្នុងការស្ដាទំនាក់ទំនងការទូតឡើងវិញជាមួយបណ្ដាប្រទេសដទៃ។
បើតាមប្រភពដដែលនេះ ការតែងតាំងខាងលើ ក៏នឹងធ្វើឱ្យលោក គីម ជុងអ៊ុន មានតួនាទីស្មើមុខស្មើមាត់ក្នុងជំនួបកំពូលនានាជាមួយបណ្ដាមេដឹកនាំដទៃដូចជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ឬក៏ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាដើម។
សូមជម្រាបផងដែរថា រដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានធ្វើវិសោធនកម្មនៅក្នុងកិច្ចប្រជុំពេញអង្គនៃសភាកំពូលប្រជាជនកូរ៉េខាងជើង កាលពីខែមេសាកន្លងទៅនេះ បានចែងថា ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការដ្ឋ លោក គីម ជុងអ៊ុន មានតួនាទីស្មើនឹងមេដឹកនាំកំពូល ពោលគឺតំណាងឱ្យកូរ៉េខាងជើង ក្នុងនាមជាប្រមុខរដ្ឋ៕ម.ន
