ឥណ្ឌា កំពុងត្រៀមបាញ់បង្ហោះយានអវកាសទៅព្រះចន្ទនៅសប្តាហ៍ក្រោយនេះ
អត្ថបទដោយ៖
ហេង វណ្ណា
ឥណ្ឌា៖ ទីភ្នាក់ងារអវកាសឥណ្ឌាកំពុងត្រៀមបាញ់បង្ហោះយាន Chandrayaan-2 របស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីឲ្យវាទៅចុះជិតប៉ូលខាងត្បូងរបស់ព្រះចន្ទ ដែលមិនទាន់មាននរណាសិក្សាស្រាវជ្រាវនៅឡើយ។
បើតាមការគ្រោងទុកនោះ យាន Chandrayaan-2 នឹងត្រូវបង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan Space Center នៅទីក្រុង ស្រ៊ីហារីកូតា នៅលើឆ្នេរភាគនិរតីរបស់ប្រទេសឥណ្ឌា នៅថ្ងៃ១៥ ខែកក្កដានេះ។ វាជាយានស្រាវជ្រាវឋានព្រះចន្ទទី២ របស់អង្គការស្រាជ្រាវអវកាសឥណ្ឌា (ISRO) និងជាយានទី១ដែលត្រូវបានគេផលិតឡើង ដើម្បីចុះចតលើព្រះចន្ទ ដោយវាគ្រោងនឹងទៅដល់ព្រះចន្ទ នៅថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។ បើជោគជ័យនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ បន្ទាប់ពីសហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន ដែលបង្ហោះយានទៅដល់ភពរណបរបស់ផែនដី៕ម.ន


ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។