ជនជាតិជប៉ុនម្នាក់ដេកស្លាប់ដោយសារជំងឺគាំងបេះដូង
ភ្នំពេញ៖ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានទទួលព័ត៌មានថា មានជនជាតិជប៉ុនម្នាក់ស្លាប់នៅ ចំណុចផ្ទះលេខ៣A ផ្លូវ២៧P ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៩និង០០ នាទី ។
ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ និងមានការសហការជាមួយ ការិយាល័យ បច្ចេកទេស និង វិទ្យាសាស្ត្រ ធ្វើការត្រួតពិនិត្យ និងតាមការសន្និដ្ឋានរបស់លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ អមសាលាដំបូង រាជធានី ភ្នំពេញ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះខាងលើស្លាប់ដោយជំងឺគាំងបេះដូង ។
នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ OKAMOTO KANTA ភេទប្រុសអាយុ៧៦ ឆ្នាំ ជនជាតិ ជប៉ុន ( សញ្ជាតិ អូស្ត្រាលី ) មុខរបរនៅផ្ទះស្នាក់ នៅផ្ទះលេខ៣A ផ្លូវ២៧P ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យនៅវត្ត សំរោងអណ្តែត ៕ធ.ដ

