បុរសម្នាក់ចងកធ្វើអត្តឃាតស្លាប់នៅលើផ្ទះរបស់ខ្លួន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណី មនុស្សប្រុស០១នាក់ ចងកធ្វើអត្តឃាត នៅលើជណ្តើរផ្ទះលេខ ២៧ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សពឈ្មោះ សន តុងសេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានទទួលព័ត៌មាន ថានៅចំណុចខាងលើ មានមនុស្សប្រុស ០១នាក់ ចងកធ្វើអត្តឃាត នៅចំណុច លើជណ្តើរផ្ទះលេខ ២៧ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ(ចំណុចកើតហេតុ) ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុនិងមានការសហការជាមួយការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ ធ្វើការត្រួតពិនិត្យ និងតាមការសន្និដ្ឋានរបស់ លោកឧញ្ញ៉ាវជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា សពខាងលើស្លាប់ដោយការចងកធ្វើអត្តឃាត ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅចំណុចកើតហេតុខាងលើ ៕ធ.ដ
