ក្រសួងអប់រំ ហាមឃាត់ដាច់ខាតការប្រមូលថវិកាពីសិស្ស ដើម្បីបង់ថ្លៃ ទឹក ភ្លើង និងសំរាម នៅតាមសាលារៀន

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីណែនាំមួយដោយហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំដើម្បី បង់ថ្លៃទឹកភ្លើង របស់សាលារៀន។

ក្នុងសេចក្តីណែនាំនេះក្រសួងអប់បានធ្វើការបំភ្លឺពីករណីកៀរគរថវិកាសប្បុរសជនដើម្បីគាំទ្របន្ថែមដល់ដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ។

ក្រសួងអប់រំបាន់លើកឡើងថា” ថ្មីៗនេះមានការលើកឡើងរបស់សារព័ត៌មាន មួយ ចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណា ព្យាបាលសិស្ស ចូលរួម ថវិកា សម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំ សិក្សា ប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល”។ ជាមួយការ បញ្ជាក់ខាងលើនេះក្រសួង អប់រំ ក៏បានចេញសេចក្តីបំភ្លឺចំនួន៧ចំណុចដល់សាធារណៈជនផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner