សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារសាច់ញាតិ រៀបចំពិធីបុណ្យខួប ១ឆ្នាំ មរណភាព និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ រួមទាំងក្រុមគ្រួសារសាច់ញាតិ បានរៀបចំពិធីបុណ្យខួប ១ឆ្នាំមរណ ភាព និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធអគ្គមហាឧបាសិកា ពុទ្ធ សាសនូបត្ថម្ភក៍ ប៊ុន សុថា ដែលត្រូវជាប្អូនថ្លៃ សម្តេចតេជោ ។

ពិធីបុណ្យខួប១ឆ្នាំ និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធ អគ្គមហាឧ បា សិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និង ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្ដបុទុមវត្ដី ។

អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង កើតនៅថ្ងៃ សុក្រ ៨កើត ខែផល្កុន ឆ្នាំរកា ព.ស ២៥០០ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៥៧ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៧ឆ្នាំ នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner