នគរបាលខណ្ឌសែនសុខដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង នៅវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ០២នាក់រួមមាន ៖

១-ឈ្មោះ ផន សុខនី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

២-ឈ្មោះ ណាត នឿន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈដកហូត ៖ គ្មាន ។

សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុ អធិការដ្ឋាននគបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យគ្រឿងស្រវឹងនៅចំណុចខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងជិះម៉ូតូឌុបតាមផ្លូវ មកដល់គោកដៅប្រតិបត្តិការ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូន រួចសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner