វៀតណាមថា ស្តង់ដាជីវសុវត្ថិភាពតឹងរឹងគឺជាវិធានការដ៏មានប្រសិទ្ធភាពទប់ទល់នឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក
អត្ថបទដោយ៖
Kien Sereyvuth
ការប្រតិបត្តិតឹងរឹងនៃស្តង់ដានីតិវិធីសុវត្ថិភាពជីវសុវត្ថិភាពនៅកសិដ្ឋានគឺជាវិធានការដ៏មានប្រសិទ្ធិភាពបំផុត ក្នុងការទប់ស្កាត់ការរិករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក រហូតទាល់តែវាក់សាំងការពារត្រូវបានផលិត នេះបើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ង្វៀន ស័ន កុង ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១២ កក្កដា ២០១៩។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន អំពីជំងឺប៉េស្តជ្រូក កាលពីម្សិលមិញ លោករដ្ឋមន្ត្រីថា គ្មានជម្រើសអ្វីទេ ក្រៅតែពីការរស់នៅជាមួយនឹងជំងឺនេះ ហើយរកវិធានការទុបទល់។ លោកបន្តថា ដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការទប់ទល់គឺជាការបន្ថយកសិដ្ឋានចិញ្ចឹមខ្នាតតូច តែត្រូវសាងសង់សត្តឃាតដ្ឋានទំនើបៗ។ គ្រប់កសិដ្ឋានចិញ្ចឹមជ្រូក ជាពិសេស កន្លែងចិញ្ចឹមទំហំធំៗ ត្រូវតែរឹតបន្តឹងលើការប្រតិបត្តិតឹងរឹងនៃស្តង់ដានីតិវិធីសុវត្ថិភាពជីវសុវត្ថិភាព៕ធ.ដ


