សម្ដេចតេជោរំលឹកជាថ្មីឲ្យក្រសួងស្ថាប័ន ចាត់វិធានការម៉ឹងម៉ាត់ទៅលើជំងឺប៉េស្ដជ្រួកអាហ្វ្រិក និងជំងឺគ្រុនឈាម

អត្ថបទដោយ៖
Kien Sereyvuth

អ្នកនាំពាក្យរាជរដ្ឋាភិបាលបាលលោក ផៃ ស៊ីផាន បានឲ្យដឹងក្នុងទំព័រហ្វេសរបស់លោកថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីបញ្ចប់ សម្តេចតេជោ បានទាញអារម្មណ៍ខ្ពស់ និងសង្កត់ធ្ងន់ទៅលើកិច្ចអន្តរាគមន៍ ដោះស្រាយទៅលើបញ្ហាជំងឺប៉េស្តជ្រូក និងជំងឺគ្រុនឈាម។

សម្តេចតេជោ បានរំលឹកសារជាថ្មីឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់នៅក្នុងបញ្ហាទាំងពីរនេះ។ ជំអឺប៉េស្ដជ្រូក ត្រូវគេឃើញបានផ្ទុះឡើងយ៉ាងហោច៤ខេត្តហើយនៅក្នុងប្រទេសកម្ពុជា ដូចជាខេត្តរតនគិរី ត្បូងឃ្មុំ តាកែវ និងខេត្តកណ្ដាលឲ្យបណ្ដាលជ្រូកងាប់រាប់ពាន់ក្បាល។ រីឯជំងឺគ្រុនឈាមវិញ បានកើតឡើងខ្លាំងចាប់ពីខែឧសភាឆ្នាំ២០១៩មក ដោយបណ្ដាលឲ្យមានករណីឈឺជាង១ម៉ឺន៥ពាន់នាក់ និងបណ្ដាលឲ្យមនុស្សស្លាប់២៧នាក់នោះហើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner